នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ដឹកនាំមន្ត្រីឧទ្យានុរក្ស ស្នាក់ការទឹកធ្លាក់អូរស្វាយ ស្នាក់ការជប់រុន ស្នាក់ការអូរអាចែ ស្នាក់ការថ្មដាអូរទឹកខៀវ បានចុះ ល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ ការពារទេសភាពប្រាសាទ ព្រះវិហារ-ភ្នំដងរែក ចំណុចនិយាយមកា ៤២៧៨៣០-១៥៨៧១២៩ បានប្រទះ ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចអារច្រៀកឈើ ដោយប្រើប្រាស់ រណាយន្តចំនួន ០២ គ្រឿង ប្រភេទឈើត្រសេកចំនួន ០២ដុំ និងកកោះចំនួន ០២ដុំ សរុបចំនួន ០៤ ដុំ ដែលមានមុខកាត់ (៣០×១០×២×១)(២៨×១០×២×១)(២៥×១០×២×១)(២០×១០×២×១) ស្មើនិង ០,២៦ ម៉ែត្រត្រីគុណ ភ្ជាប់ជាមួយវត្ថុតាងមួយចំនួន រួមមាន៖
១.គោយន្តកន្រ្តៃចំនួន ០១គ្រឿង
២.រណាយន្តចំនួន ០២គ្រឿង
៣.ឃាត់ជនសង្ស័យបានចំនួន ០២ នាក់
ស្ថិតនៅក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
+ជនល្មើស និងសម្ភារ ត្រូវចាត់ការតាមនីតិវិធីច្បាប់ ស្តីពីតំបន់ការពារធនធានធម្មជាតិ និងនាំជនសង្ស័យ មកការិយាល័យដែនជម្រកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕