ការប្រទះឃើញដីព្រៃដែលកម្លាំងយើងបានបង្ក្រាបកន្លងមក ហើយមិនបានឃ្លុំកំណត់ឲ្យបានត្រឹមត្រូវ នោះនឹងមានបញ្ហារំលោភបំពានដុតកាប់រានបន្តទៀត ដូច្នេះ យើងគួរធ្វើការឃ្លុំ និងកំណត់ព្រំផែនទីឲ្យបានដិតដល់ មួយទៀត ប្រសិនជាកម្លាំងយើងមិនជួបជនសង្ស័យដោយរត់គេចពីកម្លាំងសមត្ថកិច្ច ចូរកុំឲ្យជននោះរួចខ្លួនឲ្យសោះ ត្រូវតែស្រាវជ្រាវរកមុខសញ្ញាឲ្យឃើញ យូរនិងឆាប់គង់តែជាប់សំណាញ់ច្បាប់ជាពុំខាន ។
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក ញឹម ម៉ាប់ លោក អៀង ថាវី លោក ឡាយ សុធា និង លោក សួន គឹមសានមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិសាត់ បានចូលរួមជាមួយ អនុគណៈកម្មការថ្នាក់ខេត្ត ទី៩ ដើម្បីចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបនការពារឧទ្យានជាតិជួរភ្នំក្រវាញ ទទួលបានលទ្ធផលដូចខាងក្រោម៖
-ចំណុចក្រមុំជ្រើម និយាមកាលេខ 340640-1351634 ស្ថិតនៅភមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ក្រុមការងារបានចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងដីដែលបានបង្រ្កាបរួចកន្លងមក (ឃើញមានករណីជនល្មើសលួចដុតព្រៃបន្តទៀត) ។ កម្លាំងនឹងមានចំណាត់ការបន្តតាមដាន និងស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស ៕