នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ បានចុះល្បាតផង និងបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយផង ដើម្បីឲ្យប្រជាសហគមន៍ ឬបុគ្គលបានយល់ដឹងពីសារសំខាន់នៃការការពារធនធានធម្មជាតិ ដែលក្រសួងបរិស្ថានដាក់ចេញ ។ ជាក់ស្តែងនៅ ៣ ដែនជម្រកសត្វព្រៃ បានចុះបិទខិត្តប័ណ្ណសរុបបាន ២៣ សន្លឹក ។
ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន២នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ ចុះល្បាតនៅចំណុចត្រាចតេUTM446490-1476656 ស្ថិតនៅក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៨សន្លឹក។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿង ភ្ជាប់ជាមួយអាវុធ១ដើមម៉ាកCKC និងគ្រាប់ចំនួន១០គ្រាប់ បានចុះល្បានៅចំណុចត្នោតទោលUTM423215-1528432ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៨សន្លឹក។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន២នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចយាងធំUTM0448415-1488719 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៧សន្លឹក ៕