ថ្ងៃទី ២ មិថុនា ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកអនុប្រធានការិយាល័យ ដឹកនាំកម្លាំងមន្ត្រីប្រចាំស្នាក់ការព្រៃវែង និងស្នាក់ការអន្ទឹល ចំនួន ០៥នាក់ សហការជាមួយកងកម្លាំងយោធា ដឹកនាំដោយលោក ឡុក អង្គារិទ្ធ មេទិសប្រចាំសឹករងស្រុកគូលែន ចំនួន ២៨នាក់ មានការចូលរួមពី អភិបាលរងស្រុកគូលែន ចំនួន ០១នាក់ អនុប្រធានការិយាល័យកសិកម្ម និងបរិស្ថានស្រុកគូលែន ចំនួន ០១នាក់ មេឃុំគូលែនជើង ក្រុមប្រឹក្សាឃុំគូលែនជើង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគូលែនជើង និងប្រជាកាពារភូមិព្រៃវែង សរុប ចំនួន ៣៤នាក់ បានចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋអោយរុះរើផ្ទះ និងប្រគល់ដីដែលបានកាប់រានជូនរដ្ឋវិញ និងអោយចាកចេញពីតំបន់ថ្នល់តាយស់ ។
បន្ទាប់មកបានវាយដាក់ស្លាកសញ្ញាហាមកាប់រុករានដីព្រៃ បានចំនួន ០៥ស្លាក ដោយទីតាំងខាងលើស្ថិតក្នុងភូមិសាស្រ្តភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ៕