ក្នុងចំណោមរុក្ខជាតិជាច្រើនប្រភេទ ដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិប្រជាប្រិយ និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។ ការយកដើមត្នោតមកធ្វើជាតំណាង ក៏ព្រោះតែរុក្ខជាតិមួយនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឥតគណនានៅក្នុងសង្គមខ្មែរ។ មិនតែប៉ុណ្ណោះដើមត្នោតក៏ត្រូវបានចាត់ទុកជារុក្ខជាតិដែលមានអាយុកាលយូរអង្វែង និងមានភាពរឹងមាំខុសប្លែកពីរុក្ខជាតិនានាផងដែរ ។
ដូច្នេះហើយ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ និងយកចិត្តទុកដាក់ថា ក្រសួងបរិស្ថានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញនូវយុទ្ធនាការកាលពីថ្ងៃទី ១០ តុលា ឆ្នាំ២០២៣ ។
អនុតាមផែនការរបស់ក្រសួង នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងយុទ្ធនាការប្រមូលគ្រាប់ត្នោតតាមក្រុងស្រុកទាំង៩ ក្នុងខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានបានទទួលគ្រាប់ត្នោតពីរដ្ឋបាលស្រុកឱរ៉ាល់ ចំនួន១៥ បេ ប្រមាណ ៥០០០គ្រាប់ដើម្បីយកទៅបណ្ដុះនិងចែកជូនប្រជាពលរដ្ឋ នៅពេលខាងមុខ ៕