ការកាប់ អារឈើព្រៃក្នុងតំបន់ការពារធម្មជាតិ នៅតែកើតមាន ដោយយោងតាមកម្លាំងដកហូតបានរណាយន្ត សម្រាប់ធ្វើសកម្មភាពអារឈើរបស់អញ្ញាតជន តែអ្វីដែលកម្លាំងឧទ្យានុរក្សសង្កេតឃើញ គឺជាលក្ខណៈទ្រង់ទ្រាយតូច ។
ដូចក្នុងអត្ថបទនេះ ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន០៣នាក់ សហការជាមួយកម្លាំងយោធាកងពលអន្តរាគមន៍តូចលេខ៧ ចំនួន០២នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុច ទួលក្រួស ព្រៃស្មាច់ អូរគោល និយាមកាលេខ ៥២៤៦៨៥-១៥៣១៦៨០ ស្ថិតក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៣៩១ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាផ្នែកសឹករងស្រុកឆែប ចំនួន០៤នាក់ ចុះល្បាតចំណុច វាលចងក ជម្រេះទឹម ព្រៃបា្រសាទត្រាច និយាមកាលេខ ៥៣៩៦៥០-១៥៥៣៥៨៤ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតបានរណារយន្ត ចំនួន០១គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការចល័ត៣៩១ ៕