ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ព្រៃវែងចំនួន ០៤នាក់ សហការជាមួយយោធា ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុក អង្គារិទ្ធចំនួន ២៥នាក់ អភិបាលរងស្រុកគូលែនចំនួន ០១នាក់ មេឃុំគូលែនជើងចំនួន ០១នាក់ ក្រុមប្រឹក្សាឃុំចំនួន ០២នាក់មេភូមិ និងអនុភូមិ ចំនួន ០២នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគូលែនជើងចំនួន ០២នាក់ ប្រជាការពារភូមិព្រៃវែងចំនួន ០៣នាក់ សរុបចំនួន ៤០នាក់ បានចុះរុះរើខ្ទមនៅចំណុចត្រពាំងអណ្ដើកហែប បានចំនួន ១៣ខ្ទម និងដកហូតដីចំនួន ១៤ទីតាំង ដែលមានចំនួន ៩៩.៤២ហិកតា ។
ក្នុងនោះមានផ្ទះមួយខ្នង របស់ឈ្មោះ សាវៀន វុន អាយុ៤៥ ឆ្នាំ ដែលបានព្រមរុះរើដោយខ្លួនឯង និងប្រគល់ដីជូនរដ្ឋវិញ ទីតាំងខាងលើស្ថិតក្នុងភូមិសាស្រ្តភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕