នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ តំបន់រ៉ាមសារស្ទឹងសែន ស្នាក់ការផាត់សណ្ដាយ ចុះល្បាតដល់តំបន់មុខខ្វែងក្របីចំណុច UTM 441152-1403399 ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងមន្ត្រីឧទ្យានុរក្សបំផ្លាញវត្ថុតាងនៅនឹងកន្លែង ដូចជា របាំងចំនួន២របាំង ស្មើនឹងប្រវែង១៧០ម៉ែត្រ ឡុកចំនួន៤ឡុក លបលូចំនួន៤លប និងបង្គោលចំនួន ៧០ដើម ៕