ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក នុប ឆាយ៉ា អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារ ទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់អូរកងចំណុចUTM570490-1416841 អូរឃ្មងក្រោម569608-1417764 ។
ដើម្បីអនុវត្តវិធានការច្បាប់ឲ្យមានប្រសិទ្ធភាព ក្រុមការងារបានបំផ្លាញកូនស្វាយចន្ទីចំនួន ៤៥០ដើម កូនខ្នុរចំនួន៣ដើម និងដំឡូងមីចំនួន៣.៧៥០ដើម ម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន២គ្រឿង ពូថៅចំនួន១ ចបកាប់ចំនួន១ ម៉ូតូចំនួន១គ្រឿង ម៉ាក់សងកូរ៉េ ពណ៌ក្រហម គ្មានស្លាក់លេខ និងដាក់ស្លាកបម្រាមហាមកាប់រានទន្រ្ទានព្រៃយកដីធ្វើជាកម្មសិទ្ធិចំនួន១ស្លាក ៕