នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារបរិស្ថានរាជធានី បានចុះត្រួតពិនិត្យគុណភាពបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក្នុងភូមិសាស្រ្តសង្កាត់មិត្តភាព ខណ្ឌ៧មករា បានចំនួន ៣ មូលដ្ឋាន ដូចខាងក្រោម៖
១. ផ្ទះសំណាក់ធូដេ
២. ផ្ទះសំណាក់មានលាភ II
៣. ផ្ទះសំណាក់ហេងលាភ
ក្រុមការងារការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី បានចុះត្រួតពិនិត្យទីតាំងគម្រោងស្នើសុំ ធ្វើកិច្ចសន្យាការពារបរិស្ថាន បានចំនួន ០៤ មូលដ្ឋាន៖
១. ឃ្លាំងស្តុក និងចែកចាយស្រាបៀរ និងភេសជ្ជៈ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
២. សេវាដឹកជញ្ជូនទំនិញ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
៣. ឃ្លាំងស្តុក និងចែកចាយជីថ្នាំកសិកម្ម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
៤. សិប្បកម្មផលិតជីធម្មជាតិ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
បានចុះវាយតម្លៃគុណវុឌ្ឍមេត្រីភាពបរិស្ថាន នៅវត្តសុវណ្ណមុនីវង្ស (អន្លង់ក្ងាន) ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
-លោក ជា សេង ប្រធានការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ហ៊ាល បញ្ញា អនុប្រធានការិយាល័យ នៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ចុះពិនិត្យផ្ទៀងផ្ទាត់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅទីតាំង គម្រោងបង្កើតអគារ EMPIRE TOWER របស់ក្រុមហ៊ុន ELITE PARTNERS ស្ថិតនៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង និង គម្រោងបង្កើតសណ្ឋាគារ (ស្នើសុំធ្វើកិច្ចសន្យានៅក្រសួងបរិស្ថាន) របស់ លោក នាម ច័ន្ទរឹទ្ធ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕