ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុ សុវត្ថាយ ប្រធានការិយាល័យអភិរក្ស លោក សួង ពិសិដ្ឋ អនុប្រធាន ការិយាល័យអភិរក្ស និងលោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្ស ជញ្ជូនកូនឈើមករៀបចំនៅទីតាំង ដែលក្រសួងបរិស្ថានបានកំណត់ជាបណ្តោះអាសន្ន សម្រាប់ដាក់តាំងបង្ហាញពិព័រណ៍កូនឈើដើម្បីត្រៀមសម្រាប់ពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ចាប់ពីថ្ងៃទី ១០-១២ ខែ កក្កដា ឆ្នាំ ២០២៤ នៅខាងមុខទីស្តីការក្រសួងបរិស្ថាន ៕