កម្លាំងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» កម្ទេចដំណាំច្រើនមុខ ដាំនៅលើទីតាំងកាប់រាន ដុតព្រៃយកធ្វើកម្មសិទ្ធិ

កម្លាំងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» កម្ទេចដំណាំច្រើនមុខ ដាំនៅលើទីតាំងកាប់រាន ដុតព្រៃយកធ្វើកម្មសិទ្ធិ

ការប្រកាសយ៉ាងម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។ អនុវត្តនូវវិធានការរបស់ថ្នាក់លើ នៅថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២៤ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»...

ប្រមូលគ្រាប់ត្នោត 13,412 គ្រាប់ ទៅបណ្តុះនៅសួន កេសរកូល សុខ អាន ភ្នំគូលែន

ប្រមូលគ្រាប់ត្នោត 13,412 គ្រាប់ ទៅបណ្តុះនៅសួន កេសរកូល សុខ អាន ភ្នំគូលែន

ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ការិយាល័យតំបន់ការពារទេសភាព តំបន់ការពារទេសភាពអង្គរ មន្រ្តីឧទ្យានុរក្សស្នាក់ការតំបន់ការពារទេសភាពបានសហការជាមួយមន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាង ចុះប្រមូលដឹកជញ្ជូនគ្រាប់ត្នោតនៅតាមសាលារៀនក្នុងឃុំជប់តាត្រាវ និងឃុំពាក់ស្នែង ដើម្បីដឹកជញ្ជូនយកទៅបណ្តុះសួនកេសរកូល សុខ អាន ភ្នំគូលែន នៃការិយាល័យឧទ្យានជាតិព្រះ ជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» បានគ្រាប់ត្នោតសរុបចំនួន 13,412 គ្រាប់ ៕

មងចាប់សត្វលលកប្រមែង ៥០ម៉ែត្រ ត្រូវកម្លាំងឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ដោះចេញទាន់ពេល

មងចាប់សត្វលលកប្រមែង ៥០ម៉ែត្រ ត្រូវកម្លាំងឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ដោះចេញទាន់ពេល

មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង បានចុះល្បាតនៅចំណុចថ្នល់អូរខ្វាវUTM414627-1442279 ស្ថិតនៅក្នុងភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចដាក់លុបចាប់សត្វលលក១កន្លែង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើនូវហ្នឹងកន្លែងរួមមាន៖ មងចាប់សត្វលលកចំនួន២ខ្សែ ប្រវែងប្រមាណជា៥០ម៉ែត្រ និងបង្គោលលុបចំនួន៤ដើម សកម្មភាពនេះ កើតឡើងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៕

ការិយាល័យដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តព្រះវិហារ លើជនប្រព្រឹត្តបទល្មើស ៣ នាក់

ការិយាល័យដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តព្រះវិហារ លើជនប្រព្រឹត្តបទល្មើស ៣ នាក់

ដែនជម្រកសត្វព្រៃព្រំ«ភ្នំត្នោត-ភ្នំពក»ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក នង វុទ្ធា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តព្រះវិហារ ទៅលើឈ្មោះ ចេង ប៊ុនធឿន ភេទប្រុសអាយុ ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ១.ពីបទ:...

កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ នៅដែនជម្រកសត្វព្រៃបឹងពែរ ខេត្តព្រះវិហារ

កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ នៅដែនជម្រកសត្វព្រៃបឹងពែរ ខេត្តព្រះវិហារ

ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន និងលោក យូ គឹមឡេង ប្រធានការិយាល័យ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមអនុក្រឹត្យលេខ: ១៨៦ អនក្រ.បក ស្តីពីការកែប្រែដែនជម្រកសត្វព្រៃបឹងពែរ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាឆទាន...

ក្រុមការងារគំាពារបរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី បានចុះត្រួតពិនិត្យទីតាំងគម្រោងស្នើសុំធ្វើកិច្ចសន្យា ការពារបរិស្ថាន បានចំនួន ០៥ មូលដ្ឋាន

ក្រុមការងារគំាពារបរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី បានចុះត្រួតពិនិត្យទីតាំងគម្រោងស្នើសុំធ្វើកិច្ចសន្យា ការពារបរិស្ថាន បានចំនួន ០៥ មូលដ្ឋាន

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារគំាពារបរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី បានចុះត្រួតពិនិត្យទីតាំងគម្រោងស្នើសុំធ្វើកិច្ចសន្យា ការពារបរិស្ថាន បានចំនួន ០៥ មូលដ្ឋាន៖ ១.ផ្សារ បឹងស្នោ ហ្វូតរីលេក (Food Village) ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ...

មន្ទីរបរិស្ថានខេត្តកោះកុង ត្រៀមកូនឈើចំនួន ១.៥០០ដើម ចូលរួមតាំងពិព័រណ៍ នៅក្រសួងបរិស្ថាន

មន្ទីរបរិស្ថានខេត្តកោះកុង ត្រៀមកូនឈើចំនួន ១.៥០០ដើម ចូលរួមតាំងពិព័រណ៍ នៅក្រសួងបរិស្ថាន

ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ លោក វ៉េត សុនីម អនុប្រធានមន្ទីរ និងបានដឹកប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ចូលរួមកិច្ចប្រជុំពិភាក្សាលើកទី៣ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង(Zoom) ក្រោមការដឹកនាំដោយ ឯកឧត្តម...

ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ប្រទះឃើញឈើអារគ្មានការអនុញ្ញាត ចំនួន២៨សន្លឹក ដកហូតមករក្សាទុកនៅការិយាល័យឧទ្យានជាតិ

ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ប្រទះឃើញឈើអារគ្មានការអនុញ្ញាត ចំនួន២៨សន្លឹក ដកហូតមករក្សាទុកនៅការិយាល័យឧទ្យានជាតិ

ថ្ងៃទី ២៦ មិថុនា ការងារល្បាតត្រួតពិនិត្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិសរុបចំនួន ០៤លើក ដែលគិតជាមន្រ្តីសរុបចំនួន ២១នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ - ចំណុចខាងលើរមណីយដ្ឋានកតាដា និយាមកា៤០១៤៦៧/១១៨០៧២០.ស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ប្រទះឃើញសន្និធិផល(ឈើអារ)ដោយគ្មានការអនុញ្ញាត ចំនួន២៨សន្លឹក ស្នើនឹង ១.០៨៩ម៉ែត្រត្រីគុណ ។...

ជនណាក៏ដោយ ត្រូវបញ្ឈប់សកម្មភាពល្មើសកាប់ព្រៃជាបន្ទាន់ ! ដីកាប់រានមួយកន្លែងទំហំ ២,៣១ ហិកតា កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ជនណាក៏ដោយ ត្រូវបញ្ឈប់សកម្មភាពល្មើសកាប់ព្រៃជាបន្ទាន់ ! ដីកាប់រានមួយកន្លែងទំហំ ២,៣១ ហិកតា កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់មានប្រសាសន៍ថា អ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ជាក់ស្តែង តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ថ្ងៃទី ២៦ មិថុនា ឆ្នាំ...

ប្រធានសហគមន៍ព្រៃឈើម្នាក់ ជាប់ចោទពីបទល្មើស ២ ករណី ត្រូវតុលាការខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន

ប្រធានសហគមន៍ព្រៃឈើម្នាក់ ជាប់ចោទពីបទល្មើស ២ ករណី ត្រូវតុលាការខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន

ឈ្មោះ ម៉ឹង រដ្ឋា ភេទប្រុស អាយុ ៤៨ ឆ្នាំ ជាប្រធានសហគមន៍ព្រៃឈើភ្នំជម្រកសត្វភូមិឆ្នាំង បច្ចុប្បន្នរស់នៅភូមិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងឧទ្យានុរក្សឃាត់ខ្លួនកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន ពីបទកាប់គាស់ រុការានដីព្រៃ ធ្វើជាកម្មសិទ្ធិ...

Page 112 of 194 1 111 112 113 194
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះល្បាតស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
ដកហូតខ្សែអន្ទាក់ចាប់សត្វព្រៃរបស់ជនសង្ស័យ យកមករក្សាទុកនៅស្នាក់ការអូរសោមថ្មី ពោធិ៍សាត់
រយៈពេល ៣ថ្ងៃ កម្លាំងមន្រ្តីឧទ្យានុរក្សចុះពួនស្ទាក់ឃ្លាំមើលបទល្មើសធនធានធម្មជាតិ ភូមិសាស្រ្តខេត្តពោធិ៍សាត់
កិច្ចប្រជុំពិភាក្សា រៀបចំផែនការការងារបណ្តុះកូនឈើ និងការជំរុញដំណុះធម្មជាតិ (ANR) នៅក្នុងតំបន់ស្ការព្រៃឈើឡើងវិញ-ដំណាក់ត្រយឹង លើផ្ទៃដី ៣០០ហិកតា