ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីដែលបានរុករានជូនរដ្ឋវិញ និងស្ម័គ្រចិត្តរុះរើផ្ទះចំនួន ១ខ្នង ដោយខ្លួនឯង ភូមិសាស្រ្ដភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន

ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីដែលបានរុករានជូនរដ្ឋវិញ និងស្ម័គ្រចិត្តរុះរើផ្ទះចំនួន ១ខ្នង ដោយខ្លួនឯង ភូមិសាស្រ្ដភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន

ការស្ម័គ្រចិត្តប្រគល់ដីដែលបានកាប់ទន្ទ្រាន យកធ្វើកម្មសិទ្ធិ គឺជាការចូលរួមចំណែករបស់ប្រជាសហគមន៍ ក្នុងការការពារតំបន់ធនធានធម្មជាតិ ។ នេះជាគំរូដល់ប្រជាពលរដ្ឋដទៃទៀត ដែលបានរំលោភយកដីព្រៃរបស់រដ្ឋ ត្រូវមានឆន្ទៈស្រឡាញ់ធនធានធម្មជាតិ ពីព្រោះ អ្វីដែលប្រព្រឹត្តខុសច្បាប់ គឺមិនលើកលែងឡើយ ។ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក សាន ភារិទ្ធ អនុប្រធានការិយាល័យ...

នាយកដ្ឋានអភិរក្សជលផល នាយកដ្ឋានសហគមន៍ បានដាំកូនឈើ ព្រៃលិចទឹក ១៦.៨៥០ដើម លើផ្ទៃដី ៣០ហិកតា

នាយកដ្ឋានអភិរក្សជលផល នាយកដ្ឋានសហគមន៍ បានដាំកូនឈើ ព្រៃលិចទឹក ១៦.៨៥០ដើម លើផ្ទៃដី ៣០ហិកតា

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានចូលរួមកម្មវិធីដាំស្តារឡើងវិញព្រៃលិចទឹក ដែលដឹកនាំដោយនាយកដ្ឋានអភិរក្សជលផល នាយកដ្ឋានសហគមន៍ បានដាំកូនឈើ ព្រៃលិចទឹក ១៦.៨៥០ដើម លើផ្ទៃដី ៣០ហិកតា ក្រោមការឧបត្ថម្ភ ដោយអង្គការរីកូស ÷ ១.ចំណុច ពាមតាមោក កន្លែង នេសាទកំពង់ ប្រហុក...

ចំណុចភ្នំមួយរយ កម្លាំងចាប់បានត្រាក់ទ័រកំពុងឈូសឆាយដី ១គ្រឿង តែមនុស្សចាប់អត់បាន

ចំណុចភ្នំមួយរយ កម្លាំងចាប់បានត្រាក់ទ័រកំពុងឈូសឆាយដី ១គ្រឿង តែមនុស្សចាប់អត់បាន

ដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មន្ដ្រីឧទ្យានុរក្សចំនួន០១នាក់ នឹងកម្លំាងសឹករងស្រុកសង្គមថ្មីចំនួន០៤នាក់ បានចុះល្បាតដល់ចំណុចភ្នំ១រយដែលមានលេខនិយាមកា(៤៤៧៨០៦.១៥០១២៣៤) បានជួបជនសង្ស័យកំពុង ឈូសឆាយរុករានដីព្រៃ យកធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ ដោយប្រើប្រាស់ត្រាក់ទ័រចំនួន០១គ្រឿងម៉ាក គូបូតា M១០៨ ។ ម្ចាស់ត្រាក់ទ័រពេលបានឃើញកម្លាំងល្បាតចុះដល់ ក៍ចុះរត់គេចខ្លួនបាត់ ស្ថិតនៅភូមិសាស្រ្ត ភូមិ ស្រយង់ត្បូង ឃុំ...

ក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារគម្រោងJIFPRO មូលកម្លាំងដាំដើមឈើ នៅភូមិសាស្ត្រឃុំខ្នងភ្នំ ស្រុកស្វាយលើ

ក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារគម្រោងJIFPRO មូលកម្លាំងដាំដើមឈើ នៅភូមិសាស្ត្រឃុំខ្នងភ្នំ ស្រុកស្វាយលើ

នៅថ្ថៃទី ២០ មិថុនា ឆ្នាំ ២០២៤ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីឧទ្យានរុក្សនៃការិយាល័យឧទ្យានជាតិ ចូលរួមពិធីដាំដើមឈើជានិមិត្តរូប ជាមួយគម្រោង JIFPRO ដែលគាំទ្រការថែទាំ និងដាំស្តារព្រៃឈើឡើងវិញ នៅចំណុចខ្សាច់វែង ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ...

ការិយាល័យគាំពារបរិស្ថាន ចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អគារគ្រប់ប្រភេទនៅ ខេត្តសៀមរាបសរុប ចំនួន ៣ទីតាំង

ការិយាល័យគាំពារបរិស្ថាន ចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អគារគ្រប់ប្រភេទនៅ ខេត្តសៀមរាបសរុប ចំនួន ៣ទីតាំង

នៅថ្ងៃទី ២០ មិថុនា បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អគារគ្រប់ប្រភេទភូមិសាស្រ្តខេត្តសៀមរាបសរុប ចំនួន៣ទីតាំង៖ ១.គម្រោងស្នើសុំសាងសង់ អគារផ្ទះល្វែង មានចំនួន ០២អគារ មានជាន់ផ្ទាល់ដី ជាន់ទី១-២-៣-៤-៥ និងដំបូលប្រក់ក្បឿង របស់នាង សុភាព ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ២.គម្រោងស្នើសុំសាងសង់ សាលាអនុវិទ្យាល័យក្របីរៀល ជាអគារចាស់...

ដឹកគ្រាប់ត្នោតទៅបណ្តុះនៅស្នាក់ការកេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»

ដឹកគ្រាប់ត្នោតទៅបណ្តុះនៅស្នាក់ការកេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»

មន្រ្តីឧទ្យានុរក្ស នៃ ការិយាល័យតំបន់ការពារទេសភាព បានសហការជាមួយមន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាង បានដឹកជញ្ជូនគ្រាប់ត្នោត ចំនួន៣២០១គ្រាប់ ពីមន្ទីរបរិស្ថាន យកទៅបណ្តុះនៅស្នាក់ការកេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នៅថ្ងៃទិ ២០ ខែមិថុនា ឆ្នាំ ២០២៤ ៕

មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ចុះរុះរើឧបករណ៍លប របាំសាច់អួន ២០០ ម៉ែត្រ

មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ចុះរុះរើឧបករណ៍លប របាំសាច់អួន ២០០ ម៉ែត្រ

នៅថ្ងៃទី ២០ មិថុនា មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ចំនួន៤នាក់ ប្រើប្រាស់កាណូតស្មាច់ ចំនួន២គ្រឿង ភ្ជាប់អាវុធ CKC ចំនួន២ដើម បានចុះល្បាតនៅចំណុចកោះក្របី UTM409962-1413942 ស្ថិតនៅក្នុងភូមិពេជ្រចក្រី ឃុំអន្លង់សំណរ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីអញ្ញាតជនលួចដាក់ឧបករណ៍នេសាទ ដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍លប ចំនួន៤គ្រឿង កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ •...

សត្វត្រកួត អណ្តើក របស់ជនសង្ស័យទម្លាក់ចោល ត្រូវកម្លាំង PM និងមន្ត្រីឧទ្យានជាតិបទុមសាគរ និងអង្គការ WA ប្រទះឃើញ យកមករក្សាទុក

សត្វត្រកួត អណ្តើក របស់ជនសង្ស័យទម្លាក់ចោល ត្រូវកម្លាំង PM និងមន្ត្រីឧទ្យានជាតិបទុមសាគរ និងអង្គការ WA ប្រទះឃើញ យកមករក្សាទុក

ថ្ងៃទី ១៩ មិថុនា ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣១១១០៩-១២៤៦២៤១) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានជួបប្រទះសត្វត្រកួតរស់ចំនួន ០១ក្បាល ទំងន់២.២គីឡូក្រាម,...

វគ្គបណ្តុះបណ្តាលស្តីពី«គោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ »

វគ្គបណ្តុះបណ្តាលស្តីពី«គោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ »

នៅថ្ងៃទី ១៩ មិថុនា លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំលោក ប្រធានការិយាល័យ អនុប្រធានការិយាល័យ និង មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចំនួន១១នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី«គោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ »...

ដីកាប់ទន្ទ្រានធ្វើកម្មសិទ្ធិ ៣,១ ហិកតា មានដាំដំឡូង ដាំស្រូវ កំពុងកសាងសំណុំរឿងទៅតុលាការ បានដាក់ស្លាកដកហូតដីព្រៃទុកជាសម្បត្តិរដ្ឋវិញ

ដីកាប់ទន្ទ្រានធ្វើកម្មសិទ្ធិ ៣,១ ហិកតា មានដាំដំឡូង ដាំស្រូវ កំពុងកសាងសំណុំរឿងទៅតុលាការ បានដាក់ស្លាកដកហូតដីព្រៃទុកជាសម្បត្តិរដ្ឋវិញ

ថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤លោក នុល សារី និងលោក ឡាយ សេត អនុប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្ត្រីចំនួន០៣រូប ចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើស និងបំពាក់កាំមេរ៉ាក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាងដល់ចំណុចអូរស្មងនិយាមកា(664495-1555657)កាប់ទន្ទ្រានដីព្រៃមួយកន្លែង(អញ្ញាតជន) និងដាំស្រូវ និងដំឡូងមី ទំហំផ្ទៃដីចំនួន៣.១ហិកតា និងមានដាក់បង្គោលហ៊ុព័ទ្ធជុំវិញយកដីព្រៃធ្វើជាកម្មសិទ្ធិ បានកសាងសំណុំរឿងទៅតុលាការ បានដាក់ស្លាកដកហូតដីព្រៃទុកជាសម្បត្តិរដ្ឋវិញ។ដល់ចំណុចអូអង្កននិយាមកា(670827-1547729)ជួបដានជើងសត្វទន្សោងប្រហែល៤ទៅ៥ក្បាល និងបានដាក់កាមេរ៉ាចំនួន០១គ្រឿង ៕

Page 118 of 193 1 117 118 119 193
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ