ច្បាប់ថ្មីរបស់រុស្ស៉ីនឹងដកសញ្ជាតិដោយស្វ័យប្រវត្តិ លើបុគ្គលដែលរិះគន់សង្រ្គាមនៅអ៊ុយក្រែន
(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃពុធនេះថា ការស្នើវិសោធនកម្មច្បាប់សញ្ជាតិរុស្ស៊ី នឹងអនុញ្ញាតឲ្យមានការដកហូតសញ្ជាតិ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ និងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។ លោក កូស្តែនទីន ហ្សាទូលីន (Konstantin Zatulin) អនុប្រធានទីមួយនៃគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការអន្តររដ្ឋាភិបាល នៅក្នុងតំបន់អឺរ៉ាស៉ី (CIS)...