ក្រុមការងារក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការគ្រប់គ្រងសំណល់រាវ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រុមហ៊ុន២ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក សហការជាមួយនាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការគ្រប់គ្រងសំណល់រាវ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រុមហ៊ុនចំនួន០២ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងនិងខេត្តបាត់ដំបង ដោយទទួលបានលទ្ធផលបឋមដូចខាងក្រោម៖ ១. ក្រុមហ៊ុន Phoenix Industrial Co., Ltd. - មានអាសយដ្ឋាននៅភូមិភ្ជាវ...