ដកហូតអនញតាក់ចាប់សត្វរបស់អញ្ញាតជន យកមករក្សាទុកស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង
ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤លោក មុត សុខគា ប្រធានស្នាក់ការរង វាលត្រាវ បានសហការជាមួយបុគ្គលិកក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិកចំនួន០៥នាក់ ចុះល្បាតសិក្សាស្រាវជ្រាវ អង្គេតតាមដាន ត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុច អូរចាន់តង់និយាមកា (៦៥៤២០០ -១៥៧៤៧១២)ឃើញខ្សែអន្ទាក់ដាក់យកសត្វព្រៃ (អញ្ញាតជន)ប្រមូលបានចំនួន ៦៧ខ្សែ យកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង ៕