ថ្ងៃទី ១៩ កក្កដា មន្រី្តឧទ្យានុរក្សកំពង់ឃ្លាំងចំនួន៣នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន១គ្រឿងបានចុះល្បាតនៅចំណុចដងកូមបាក់UTM402578-1439304 ស្ថិតនៅក្នុងភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដោយបានប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន៤គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន ។
កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទទាំងនោះ បំផ្លាញចោលនៅហ្នឹងកន្លែង រួមមាន៖ លូស្បៃមុងចំនួន៤គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា ៤០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា១២០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល១២គីឡូក្រាម ៕