ការិយាល័យដែនជម្រកសត្វព្រៃលំផាត់ ថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ធឹម ង៉ោល ប្រធានស្នាក់ការ បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្ស ចុះល្បាត និងពិនិត្យផ្ទៀងផ្ទាត់ផែនទីតាមចំណុចដែលបង្ហាញដោយផ្កាយរណប នៅចំណុចកោះម្យើល ស្ថិតក្នុងភូមិសាស្រ្តឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ជាលទ្ធផល ក្រុមការងារបានប្រទះឃើញប្រទះឃើញឌូត្រីចំនួន០១ ទំហំ៦×១៤ម៉ែត្រ នៅចំណុច អូរទិងវិង ត្រង់និយាមកា(៧២៥២៩៣- ១៤៧៣៩៥១) និងឌូត្រីទំហំ៨×១០ ម៉ែត្រ នៅចំណុចក្បាលអូរយ៉ាកម៉ាយ ត្រង់និយាមកា (៧៣១១៨២ -១៤៧៤៩៧២) ដែលជនសង្ស័យលួចដាក់បង្កប់ក្នុងអូរដើម្បីយកត្រីខុសច្បាប់តែពុំជួបជនប្រព្រឹត្ត ។
ក្រុមការងារនឹងបន្តការស្រាវជ្រាវរកជនដែលប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។បន្ទាប់មកក្រុមការងារបានចុះពិនិត្យ និងផ្ទៀងផ្ទាត់ ផែនទីតាមចំណុចផ្កាយរណប បានចំនួន០៣ទីតាំង
ក.ទីតាំងលេខ៦១ ត្រង់និយាមកា (៧៤៤៥៧១ -១៤៧៩៧៩២) ជាទីតាំងកាប់រានចាស់ ពុំមានការដាំដុះទេ និងមានកូនឈើដុះឡើងវិញ។
ខ.ទីតាំងលេខ៥៦ ត្រង់និយាមកា (៧៤៥៧៤៣ -១៤៧៨៣៣១) ជាដីស្រែចាស់របស់ប្រជាពលរដ្ឋកំពុងអាស្រ័យផល។
គ.ទីតាំងលេខ៥៥ ចំណុចកោះម្យើល ត្រង់និយាមកា(៧៤៦៦៩៧ -១៤៧៧៧០១) ជាដីស្រែចាស់ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ៕