Advertisement
KH EMPIRE
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE

ផ្តើមការងារថ្មីមិនដល់មួយខែផង រដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថាន ដាក់គោលដៅធំ ៣ សម្រេចឲ្យបានក្នុងអាណត្តិដឹកនាំ

Mala Um ដោយ Mala Um
2 weeks មុន
ក្នុង ព័ត៌មានជាតិ
0 0
ផ្តើមការងារថ្មីមិនដល់មួយខែផង រដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថាន ដាក់គោលដៅធំ ៣ សម្រេចឲ្យបានក្នុងអាណត្តិដឹកនាំ
0
ចែករំលែក
70
ទស្សនា
Share on FacebookShare on Twitter

ថ្មីៗនេះ ឯកឧត្តម អ៊ាង សុផល្លែត បាន​បង្ហាញ​សកម្មភាព​កាន់​តែ​មមាញឹក​ក្នុង​តួនាទី​ថ្មី​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។ មិន​ដល់​មួយ​ខែ​ស្រួល​បួល​ផង ​រដ្ឋមន្រ្តីថ្មី​រូបនេះ​​​ផ្តើម​ចុះតាមមូលដ្ឋាន ដើម្បីពិនិត្យ​ពីភាពជាក់ស្តែងក្នុង​ការអនុវត្តការងារ​គ្រប់គ្រងបរិស្ថាន។

ភ្លាមៗ​លោក​រដ្ឋមន្រ្តីក៏​បានលើក​ពីការងារ​អាទិភាព​ចំនួន ៣ នៅ​ក្នុង​កិច្ចការពារ​បរិស្ថាន​ដើម្បីនាំជា​ប្រយោជន៍​​ដល់​ជាតិនិង​ប្រជាជន ដោយបាន​ផ្តើម​ប្រកាស​បើក​យុទ្ធនាការ​បញ្ឈប់​ការប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​តាម​សាលា​រៀន​​ក្រោម​ពាក្យ​ស្លោក «ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ»។ លោក បាន​បញ្ជាក់​ថា យុទ្ធនាការ​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ជាមួយ​​ប្រជាជាតិ​លើ​សកលលោក។ លោក​រដ្ឋមន្រ្តី​សង្កត់​ធ្ងន់​ថា ការ​​បញ្ឈប់​ការ​ប្រើប្រាស់​ប្លាស្ទិក​ ពី​​មួយ​​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ ​ពី​មួយ​សប្ដាហ៍​ ទៅ​មួយ​សប្ដាហ៍ នឹង​កាត់​បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​បាន​រាប់​លាន​ថង់។ លោក​អះអាង​ថា យុទ្ធនាការ​នេះនឹង​ចូលរួម​គាំពារ​សុខុមាលភាព​ប្រជាពលរដ្ឋ គុណភាព​បរិស្ថាន សោភ័ណភាព​ទីក្រុង និង​ភូមិឋាន​ឲ្យ​ល្អ​ស្រស់​បំព្រង​ជានិច្ច​និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​ដោយ​ចីរភាព។

ដោយឡែក​ទាក់ទង​នឹងការ​បង្កើត​របៀង​ទេសចរណ៍​ធម្មជាតិ គឺ​​ជា​ទិសដៅ​បន្ត​មួយ​ជំហាន​ទៀត ​របស់​រដ្ឋមន្រ្តីថ្មី​ក្រសួង​បរិស្ថានផងដែរ

លោក​អ៊ាង សុផល្លែត បាន​បញ្ជាក់​ថា របៀងទេសចរណ៍ធម្មជាតិ គឺជាការ​តភ្ជាប់​ពីតំបន់​អេកូ​ទេសចរណ៍​មួយ​ទៅ​មួយ​ទៀត ដែល​មាន​សក្តានុពល​និងលក្ខណៈខុសប្លែកគ្នា មិន​ប្រកួតប្រជែងគ្នា តែ​អាច​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​បាន។ គោលការណ៍​បង្កើត​របៀង​ទេសចរណ៍​ធម្មជាតិ គឺ​ជា​ផ្នែក​មួយ​ដែល​ធានា ​និង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​ប្រជា​សហគមន៍​ឱ្យ​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​ពី​សេវា​អេកូ​ទេសចរណ៍​ធម្មជាតិ។

លោក​រដ្ឋមន្រ្តី ​ក៏​បាន​លើក​ឡើង​គោលដៅ​ដ៏​ធំ​មួយ​ទៀត​គឺ​ ពង្រីក​វិសាលភាព​ព្រៃឈើ តាម​រយៈការ​ដាំស្តារព្រៃឈើឡើងវិញឲ្យបានច្រើន

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង​មន្រ្តី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង កាលពី​កន្លងទៅនេះ លោក​រដ្ឋមន្រ្តី​បាន​ណែនាំ​ឲ្យ​​មន្ទីរ​បរិស្ថានត្រូវ​បង្កើន​ការ​បណ្តុះ​កូនឈើ​យ៉ាងហោចណាស់​ឲ្យបាន ១០ ម៉ឺនដើម ក្នុង ១ ឆ្នាំ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ ដាំដុះ​ពង្រីក​វិសាលភាព​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ តាម​សហគមន៍ តាម​ភូមិដ្ឋាន ក៏ដូចជា​នៅ​តាមផ្ទះ​ប្រជាពលរដ្ឋ។ បើ​តាម​លោក​រដ្ឋមន្រ្តី​ ការដាំឈើ​មិនត្រឹម​ចូលរួមកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ សហគមន៍​អាចរក​ចំណូល​មកអភិវឌ្ឍន៍មូលដ្ឋានបានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាពតាមរយៈទេសចរណ៍ធម្មជាតិ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ដំបូង​ក្នុង​តំណែង​​រដ្ឋមន្រ្តី​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​សីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានឲ្យ​ថ្នាក់​ដឹកនាំ​និង​មន្រ្តី​គ្រប់ជាន់ថ្នាក់​នៃក្រសួង​បរិស្ថាន ត្រូវតែមូរដៃអាវចុះអនុវត្តការងារ​​ដោយ​មិន​មើល​បំណាំ​គ្នា។ អាណត្តិនេះ​ផ្តោតលើលទ្ធផលដែល​លទ្ធផលទាំងនោះ​ជាផលប្រយោជន៍​របស់​ជាតិ​។ លោក​ថា​ ថ្នាក់ដឹកនាំនិងមន្រ្តី​ទាំងអស់​​តំណាងឱ្យ​ប្រជាពលរដ្ឋ​ជាង ១៧ លាន​នាក់។ លោកក្រើន​រំលឹក​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្រ្តី​ក្រោម​ឱវាទ​ឱ្យ​សិក្សា​ស្វែងយល់​​​បន្ថែម​ពី​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទី១ ត្រូវដឹង ទី២ ត្រូវចេះ និង​អនុវត្ត​ឱ្យ​បាន​ជា​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​បុព្វហេតុ​ជួយ​ជាតិ​មាតុភូមិ​៕

អត្ថបទទាក់ទង

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia
ព័ត៌មានជាតិ

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

3 hours មុន
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន
ព័ត៌មានជាតិ

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

1 day មុន
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
ព័ត៌មានជាតិ

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

1 day មុន
ជាការបោះជំហានថ្មីមួយទៀត! ខេត្តចំនួន ៣ ចុះអានុសារណៈយោគយល់គ្នា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

2 days មុន
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន
ព័ត៌មានជាតិ

អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

2 days មុន
អត្ថបទបន្ទាប់
ក្រសួងបរិស្ថាន៖ ការដាំឬស្សី បានផ្តល់ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក

ក្រសួងបរិស្ថាន៖ ការដាំឬស្សី បានផ្តល់ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក

  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

September 17, 2023
រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

September 17, 2023
សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

March 16, 2023
មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

September 16, 2023
វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

October 1, 2023
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

September 30, 2023
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

Australia Strengthens Commitment to Environmental Cooperation with Cambodia

September 30, 2023
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

September 30, 2023

+855 77 57 96 69

info@khempire.com

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
Facebook-f Instagram

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Go to mobile version