ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែនជម្រកសត្វព្រៃព្រាមក្រសាប ស្នាក់ការល្បាតដែនជម្រកសត្វព្រៃព្រាមក្រសាប មន្រ្តីឧទ្យានុរក្ស បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ ដោយសេរី ជាមុន ផ្តល់ព័ត៌មាន និងយល់ព្រម(FPlC) ដល់រដ្ឋបាលឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលពាក់ព័ន្ធ ក្នុងតំបន់គម្រោងរេដបូក របស់ក្រុមហ៊ុនClimate + ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ដល់ឃុំចំនួន ០២រួមមាន ឃុំកោះកាពិ និងឃុំទួលគគីរ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំកោះកាពិ មេឃុំទួលគគីរ មេភូមិទួលគគីរលើ ទួលគគីរក្រោម មេភូមិតាចាត មេភូមិកោះចាក មេភូមិកោះស្រឡៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងសមាជិក ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ និងសមាជិក ប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងសមាជិក ៕