លោក ប៊ុន សេង ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ស្នាក់ការថ្មដា បានជូន ឯកឧត្តម ខ្វៃ ឣាទិត្យា ឣនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងក្រុមការងារ ដែលមានសមាសភាពដូចខាងក្រោម÷
-ឯ.ឧ ខ្វៃ ឣាទិត្យា ឣនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន
-ជំនួយការ(០២)នាក់
-ឣ្នកសារព័ត៌មាន០៥នាក់
-មន្រ្តីឧទ្យានុរក្ស០២នាក់
-មន្រ្តីកិច្ចសន្យា មន្ទីរ០២នាក់
-សហគមន៍០៣នាក់
បានធ្វើដំណើរទៅកាន់ចំណុចភ្នំខ្នងព្រះ ត្រង់និយាមការលេខ0271738/1346474 ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដើម្បីចុះទៅដល់ទីតាំងតំបន់ទេសចរណ៍ធម្មជាតិ ភ្នំខ្នងព្រះ និង ផលិតជាវីដីឣូខ្លី នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្ដខេត្ដពោធិ៍សាត់ និងបានចុះត្រឡប់មកដល់ក្រោមវិញ រួច ឯកឧត្តមលោកបានធ្វើដំណើទៅកាន់ឃុំឣូរសោមដើម្បីចុះផ្សព្វផ្សាយបន្តរទៀត ៕