ថ្ងៃទី ៧ កុម្ភៈ ២០២៥ ក្រុមការងារ ទីស្នាក់ការរងអូរកាញូ បានសហការជាមួយលោកមេភូមិ និងសហគមន៍ ចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយរណប ស្ថិតក្នុងដីចុះបញ្ជីសមូហភាពជនជាតិដើមភាគ តិចគ្រឹង នៅភូមិទុន ឃុំតាវែង ក្រោម ស្រុកតាវែង ខេត្តរតនគិរី។ លទ្ធផល ៖ ក្រុមការងារ ពិនិត្យ ផ្ទៀងផ្ទាត់ បានចំនួន ០៦ទីតាំង រួមមាន :
-ទីតាំងលេខ៣៥២ និយាមកា ៧២១៨២២-១៤៤៧៦៥ ស្ថិតនៅផ្លូវលេខ៧៨-៥ ភូមិទុន។
-ទីតាំងលេខ៣៦០ និយាមកា ៧២០៧៤១-១៥៤៥៨៩៨ ស្ថានភាពដីព្រៃ ពុំមានការកាប់រាននោះទេ។
-ទីតាំងលេខ៣៧២ និយាមកា ៧២១១៤៦-១៥៤៦៣៣០ មានដំណាំស្រូវ និងស្វាយចន្ទី ទំហំផ្ទៃដី ០២ហិកតា អាយុកាល ០១ឆ្នាំ។
-ទីតាំងលេខ៣៧៩ និយាមកា ៧២១៦៣៣-១៥៤៥៨៨៥ មានដំណាំស្រូវ និងស្វាយចន្ទី ទំហំផ្ទៃដី ០២ហិកតា អាយុកាល ០១ឆ្នាំ។
-ទីតាំងលេខ៣៦៩ និយាមកា ៧២៣៣៦៤-១៥៤៥៣១៥ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ០៦ហិកតា អាយុ កាល ១១ឆ្នាំ។
-ទីតាំងលេខ៣៧៤ និយាមកា ៧២៣១០៧-១៥៤៦៤៧៨ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ០២ហិកតា អាយុកាល ០៤ឆ្នាំ ៕