ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ស្នាក់ការទឹកធ្លាក់អូរស្វាយ បានចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារទេសភាព ប្រាសាទព្រះវិហារ- ភ្នំដងរែក ត្រង់ចំនុចថ្មបីដុំ និយាមកា ៤២២៧៩១-១៥៨៨១៧៨ ស្ថិតក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាលទ្ធផលសកម្មភាពចុះល្បាត បានប្រទះឃើញភ្លើងឆេះព្រៃប្រមាណជាងកន្លះហិកតា ។
ក្នុងថ្ងៃដដែល មន្ត្រីឧទ្យានរក្សស្នាក់ការអួផាល និងកម្លាំងសឹករោង ក្រុងសំរោង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ណាក់ សិទ្ធិ បានបន្លត់ភ្លើងដែល ឆេះមកពីខាងកើតអូរខ្ទីងរៀលមកខាងត្បូងស្នាក់ការឆេះដេញរទៅខាងលិចទៅរកចម្ការក្រញូងក្រុមការងារយើងបានតាមបន្លត់រហូតដល់ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ភ្លើងមិនទាន់រលត់ទេ។វាចេះដេញទៅត្បូងចម្ការគ្រញូង ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ។
-ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្សស្នាក់ការកូនដំរីចំនួន ០១នាក់ សហការ ជាមួយកម្លាំងយោធាវរៈសេនាតូចលេខ២ ចំណុះប្រតិបត្តិការសឹករង ខេត្ត ឧត្តរមាន ជ័យ ចំនួន ០២នាក់ សរុបចំនួន ០៣នាក់ បានចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទ ល្មើសធនធានធម្មជាតិ ត្រង់ចំណុចខ្ទមតាឆែម មាននិយាមកា 353215-1567655
នឹងបន្តរដល់ចំណុចអូរតា ក្រៀមនិយាមកា 352367-1568362 នឹងរោងសហគមន៍ខ្ទុំ និយាមកា 352089-1570000 ភូមិសាស្ត្រភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ លទ្ធផល ពុំជួបបទល្មេីសអ្វីឡើយ។
-ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សចំនួន 0២នាក់ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ចំណុច ភ្នំអួល និយាមកា (២៩៥០៩៤-១៥៨៩៥១៧ ) ភូមិហាលលៀមសែនជ៍យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាលទ្ធផលមិនជួបបទល្មើសអ្វីឡើយ។
ចំណែកថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២៥មន្ត្រីឧទ្យានរក្សស្នាក់ការអូផាល និងកម្លាំងសឹករងក្រុងសំរោង និងសឹករងស្រុកចុកកាល់ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ណាក់ សិទ្ធិ មេបញ្ជាការរងគោពីរបានបន្លត់ភ្លើងឆេះព្រៃមកពីខាងកើតនិងខាងត្បូងចំការក្រញូងឆេះដេញរទៅខាងលិចចំការគ្រញូងក្រុមការងារ បានបន្លត់រហូតដល់ភ្លើងរលត់នៅ ចំការក្រញូង ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងដែន ជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ៕