នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ មន្រ្តី និងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃតាតៃ បានសហការជាមួយរដ្ឋបាលស្រុកកោះកុង ចុះធ្វើយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»ក្នុងឃុំត្រពាំង ក្នុងស្រុកកោះកុង ដោយមានការចូលរួមពី រដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំ លោកមេភូមិ ប្រជាពលរដ្ឋ សសយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៩៧នាក់ ស្រី៣៩នាក់។
-បានធ្វើការសំអាតមានចម្ងាយផ្លូវ១.៦០២ម៉ែត្រ ប្រមូលសម្រាមបាន ១.២១៥គីឡូ ៕