ទីស្នាក់ការឧទ្យានជាតិ វីរៈជ័យ ស្រុកតាវែង ក្រុមការងារទីស្នាក់ការរងអូរយើល និងសហគមន៍ បានចុះទៅដោះដូរថ្មម៉ាស៊ីនថតដោយស្វ័យប្រវត្តិ និងដកយកម៉ាស៊ីនថតសំឡេងសត្វទោច នៅចំណុចឈឹងយឹង ស្ថិតនៅឃុំតាវែង ក្រោម ស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ ។
លទ្ធផល៖ ក្រុមការងារបានដោះដូរថ្មម៉ាស៊ីនថតដោយស្វ័យប្រវត្តិចំនួន ១៧គ្រឿង និងដកយកម៉ាស៊ីន ថតសំឡេងសត្វទោចចំនួន៨គ្រឿង និងបានកត់ត្រាទិន្ន័យសត្វព្រៃឃើញ៖ សត្វទោចចំនួន ០៤ក្បាល និងស្វាកន្ទុយសចំនួន ១៦ក្បាល ៕