មន្រ្តីឧទ្យានុរក្សស្នាក់ការខ្នងភ្នំចំនួន ៥នាក់ សហការជាមួយរដ្ឋបាលឃុំខ្នងភ្នំ មេភូមិអន្លង់ធំ បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហគមន៍អន្លង់ធំ បានចុះពិនិត្យទីតាំងដែលមានការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតចំនួនមួយកន្លែង នៅចំណុចខាងត្បូងស្ពានអូរខ្លាឃ្មុំ UTM409159-1498911 ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៅថ្ងៃទី ២៧ កុម្ភៈ ២០២៤ ។
ម្ចាស់សំណង់ឈ្មោះ ហេង ចន្ថា បានសង់នៅលើទីតាំងដីអាស្រ័យផលដំណាំចំការចន្ទី នៅជាប់នឹងប្រភពទឹក អូរខ្លាឃ្មុំ មានទំហំប្រមាណជា ៣ហិកតា ត្រូវបានរៀបចំសាងសង់ឡើងក្នុងគោលបំណងរៀបចំធ្វើជាកន្លែងទទួលភ្ញៀវមកស្នាក់នៅ និងលេងកម្សាន្ត ជាលក្ខណៈទេសចរណ៍ខ្នាតតូច។ ស្ថានភាពសំណង់ជើងទម្រស៊ីទែនទឹក មានបង្គន់ ប្រក់ដំបូលស័ង្កសី មានបន្ទប់ ៥បន្ទប់ ស្រះទឹក ជម្រៅ ៣ម៉ែត្រ ។
ក្រុមការងារបានអប់រំ ណែនាំដល់ម្ចាស់ទីតាំងសំណង់ ហើយបានយល់ព្រមផ្អាកការសាងសង់ និងរៀបចំធ្វើសំណើសុំការអនុញ្ញាតទៅតាមនីតិវិធីច្បាប់ឱ្យមានត្រឹមត្រូវជាមុនសិន ៕