លោក អ៊ី វិចអុល អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានដឹកនាំមន្ត្រីឧទ្យានុរក្សសហការជាមួយ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន០១នាក់ សហគមន៍អភិរក្សសត្វខ្សឹបស្រុកបារាយណ៍ ចុះល្បាតដល់តំបន់ខាងត្បូងអាងចិន ចំណុចUTM494004-1370993 អាថ្លាត494092-1370713 បានប្រទះឃើញជនសង្ស័យពីរនាក់ កំពុងឆក់ត្រី ពេលឃើញកម្លាំង ជនសង្ស័យរត់គេចខ្លួន បន្សល់ទុកនូវវត្ថុតាងដូចជា ដុំឆក់ត្រីចំនួន២ដុំ អាគុយ៤០អំពែចំនួន០២គ្រាប់ ដងឆក់ត្រីចំនួន២គូរ ត្រីចម្រុះប្រហែល ៧គីឡូក្រាម ។
កម្លាំងបានបន្តល្បាតដល់តំបន់ត្រពាំងតាឃឹម ចំណុចUTM(494549-1371272)(493453-1369348) ពុំបានជួបប្រទះបទល្មើសអ្វីទេ ។ ចំណែកវត្ថុតាងយកមករក្សាទុកនៅផ្ទះប្រធានសហគមន៍អភិរក្សសត្វខ្សឹបបារាយណ៍ ៕