ព័ត៌មានទទួលបានពីមន្ទីរបរិស្ថានខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី ៦ មីនាថា ថ្នាលបណ្តុះកូនឈើ កម្លាំងមន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិបទុមសាគរ បានបណ្តុះកូនឈើ ៧ ប្រភេទ មានដូចជា÷
– កូនធ្នង់សរុបបានចំនួន ២៦០៣កូន។
– កូនក្រញ៉ូងសរុបបានចំនួន ៤៨៩០កូន។
– កូនប៉េងសរុបបានចំនួន ១៣៣៧កូន។
– កូនកកោះសរុបបានចំនួន ៤២១៧កូន។
– កូនច្រេសសរុប បានចំនួន ៧៧៣ កូន
– កូនកង្ងោកសរុបបានចំនួន ៥៦ កូន
– កូនស្វាយចន្ទី សរុបបានចំនួន ៩៨៥ កូន
សរុបបានចំនួន ១៤,៨៦១ កូនឈើ និងបានច្រកដីដាក់ថង់សរុបបានចំនួន ១៩.៩០៥ថង់ នឹងបន្តចាប់រើសគ្រាប់ច្រេស ដាក់ក្នុងថង់ទៅថ្ងៃមុខបន្តទៀត ៕