នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ស្នាក់ការអូរអាចែ ស្នាក់ការទឹកធ្លាក់អូរស្វាយ ស្នាក់ការជប់រុន ស្នាក់ការថ្មដាអូរទឹកខៀវ សហការជាមួយ មេភូមិ រលំត្បាល់ ចុះពិនិត្យទីតាំងដីកាប់ រុករានទន្ទ្រានដីរដ្ឋ នៅចំណុចភ្នំពុល ក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ជាក់ស្តែងដីរុករាននិងអាស្រ័យផល ភាគច្រើនគឺស្ថិតនៅ ដែនសមត្ថកិច្ច ខេត្តព្រះវិហារ ចំណែកផ្ទៃដីដែលរុករានថ្មី ប្រហែលមួយហិកតាកន្លះ គឺស្ថិតលើព្រំប្រទល់ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានលេខនិយាមកា ៤៣៨៤៦១,១៥៥១០២៩ ក្រុមការងារ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យ ដែលបានប្រព្រឹត្តកាប់រុបរានដីព្រៃ យកមកផ្ដន្ទាទោសតាមច្បាប់ ស្ដីពីតំបន់ការពារធនធានធម្មជាតិ ។
បន្ទាប់មកបិទខិតប័ណ្ណបានចំនួន ១៨សន្លឹក មានខ្លឹមសារ ហាមកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិ រលំត្បាល់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕