ដោយស្មារតីទទួលខុសត្រូវរបស់កម្លាំងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មន្ត្រីឧទ្យានុរក្សស្នាក់ការខ្នងភ្នំចំនួន ២នាក់ សហការជាមួយសហគមន៍ព្រៃធំអន្លង់ធំចំនួន ២នាក់ និងក្រុមការងារអង្គការADF(Archaeology and Development Foundation) ចុះល្បាតដល់ចំណុចរោងយាមថ្មី UTM0406824-1498086 ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ តែបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ ជាមួយនឹងពាក្យ «កុំ» តាមដើមឈើមួយចំនួន ។
ប្រតិបត្តិការចុះល្បាតនេះ ធ្វើឡើងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ ៕