ទោះជាកម្លាំងចម្រុះរបស់យើង ចុះប្រតិបត្តិការទប់ស្កាត់បទល្មើសជាប្រចាំយ៉ាងណាក៏ដោយ ក៏នៅតែមានជនខិលខូចឆ្លៀតឱកាសលបលួចដាក់អន្ទាក់យកសត្វព្រៃ ក្នុងចន្លោះពេលកម្លាំងចុះល្បាត ។
ជាក់ស្តែង កម្លាំងមន្ត្រីឧទ្យានុរក្សជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៤១៧៤៨_១២៨៥៨១២) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១២ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅ ស្នាក់ការល្បាតឆាយអារ៉ែង នាថ្ងៃទី ១៣ មីនា ឆ្នាំ ២០២៤ ៕