ការិយាល័យតំបន់ការពារបេតិកភណ្ឌធម្មជាតិ រយៈពេល ៦ ថ្ងៃ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការ អូរកំបោរចំនួន០៣នាក់ និងបុគ្គលិកស្រាវជ្រាវរបស់អង្គការ(WCS) ចំនួន០៥នាក់បានចុះដាក់ ឧបករណ៍ថតសំឡេងសត្វ នៅចំណុច ដំបូកខ្មៅ,ពើងព្រះពុទ្ធ និងចំណុច ស្វាយធំ និយាមកា៤៩៤៣១៣,១៥០១៤២៣ ស្ថិតនៅក្នុងភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី បានឮសំឡេង ទោចយំចំនួន២ក្បាល ស្ដេចកូលីត ចំនួន២ក្បាល មាន់ព្រៃចំនួន៥ក្បាល ដានជ្រូកព្រៃចំនួន ៤ក្បាលដាក់ ឧបករណ៍ថតសំឡេងសត្វបានចំនួន២១គ្រឿង។
-កាលថ្ងៃទី១៣-១៦ ខែមីនា ឆ្នាំ២០២៤ លោកអនុប្រធានការិយាល័យបានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំបូកខ្មៅចំនួន១នាក់ចុះល្បាតចំណុច ភ្នំយាយម៉ាន់, ព្រៃក្បាលអូរស្វាយ និយាមកា៤៨៣២៦៩,១៥២២៧៩៤ ស្ថិតនៅក្នុងភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន មិនជួបបទល្មើស។