ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ចុះល្បាតនៅចំណុចព្រៃសង្គមUTM446314-1480708 ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង។ ជាលទ្ធផលបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន ៦សន្លឹក នាថ្ងៃទី ១៨ មីនា ឆ្នាំ ២០២៤ ។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿង បានចុះល្បាតនៅចំណុចស្វាយរូងUTM0423767-1533078 ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ។ ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៩សន្លឹក ។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចព្រៃខ្នុរUTM0456196-1483243 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង។ ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៩សន្លឹក។