លោកប្រធានការិយាល័យ បានចូលរួមចុះពិនិត្យព្រំប្រទល់ឃុំប្រមេរ ស្រុកត្បែងមានជ័យ និងឃុំម្លូព្រៃមួយ ស្រុកឆែប ក្រោមអធិបតីភាព ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ។
មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ ចំនួន០២នាក់ មេភូមិពោធិ៍ ចំនួន០១នាក់ បុគ្គលិកអង្កការសមាគមនអភិរក្សសត្វព្រៃកម្ពុជា(wcs) ចំនួន០៣នាក់ (ស្រី០២នាក់) សហគមន៍គមន៍តំបន់ការពារធម្មជាតិពោធិ៍ ចំនួន០៦នាក់ សរុប១២នាក់ (ស្រី០២នាក់) ចុះល្បាតចំណុច អូរពោធិ៍ អូរសោម និយាមកាលេខ ៥០៧៨៨៨-១៥៤០០៩១ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានជួបទីតាំង កាប់រុករាន ទន្ទ្រានយកដីព្រៃ ដោយគ្មានលិខិតអនុញ្ញាត ចំនួន០១ទីតាំង វិធានការរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ៕