អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ជំរុញការចុះបង្ក្រាប ការពារធនធានធម្មជាតិ នៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុករួមនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៤នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែនចំនួន ៣នាក់ បានធ្វើការចុះល្បាតដល់ចំណុច ក្បាលជាំដំរី និយាមកាលេខ៥៤៦២៣៦-១៤៨៦៩២២ បានប្រទះឃើញគល់ឈើថ្មី ប្រភេទឈើផ្ចឹក និងឈើទាល ដែលជនល្មើសលួចអារប្រមាណមួយសប្តាហ៍មុនប្រមាណ០៦គល់ ។ បន្តល្បាតដល់ចំនុច ជាំរឹតនិយាមកាលេខ៥៤៥៩១៤-១៤៨១០៥៥បានជួបស្លាកស្នាមកាប់ពង្រីកក្បាលចម្ការ ប្រមាណ ០,៤ហិកតា(បន្តតាមដាន)ទីតាំងស្ថិតនៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង។
-បន្តល្បាតដល់ចំនុច អូររៃលើ និយាមកាលេខ៥៤២៨០៨-១៤៨៩១៦២ បានរុករកឃើញអាវុធកែច្នៃចំនួន០២ដើម(ស្នាតេះ)អង្គប់ដង្ហែនចំនួន២០ ទីតាំងស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕