ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចូលរួមជាមួយ អាជ្ញាធរមូលដ្ឋាន ក្រុមការងាររបស់គម្រោងរេដបូកសំកុស(WA) និងប្រជាពលរដ្ឋ នៅ ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានការបង្ហាញទីតាំងដែលបានកាប់ រុករានឆ្ការដុតដីព្រៃត្រង់ចំណុចភ្នំទឹកដែលស្ថិតក្នុងផែនទីគម្រោងរេដបូកសំកុស បង្ហាញថាមុនឆ្នាំ២០១៨ មិនទាន់មានការកាប់ទន្រ្ទាន់ដីព្រៃឡើយ ប៉ុន្តែក្រោយឆ្នាំ២០១៨ ឃើញកាប់រានចំនួន០១ទីតាំងមានទំហំ០២ហិកតា មានសង់ខ្ទម និងដំណាំផ្សេងៗទៀតផង។ ក្នុងឆ្នាំ២០២១ ឃើញមានស្លាកស្នាមកាប់រានបន្ថែមចំនួន០២ទីតាំងដែលមានផ្ទៃដីសរុប០៤ហិកតា៕