រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់សារៈសំខាន់នៃធនធានធម្មជាតិ និងជីវចម្រុះរបស់ប្រទេស។ តួនាទីរបស់រដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដែលចែងអំពីការទទួលខុសត្រូវក្នុងការបង្កើតផែនការគ្រប់គ្រងច្បាស់លាស់ក្នុងការថែរក្សាដី ទឹក ខ្យល់ ភូគព្ពសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងនិងឧស្ម័ន ថ្មនិងខ្សាច់ ត្បូង ព្រៃឈើនិងអនុផលព្រៃឈើ សត្វព្រៃ ជាដើម ។ ហេតុដូច្នេះ យោងតាមបទបញ្ជារបស់ក្រសួងបរិស្ថានថ្មីៗ របស់ឯកឧត្តម បណ្ឌិត អ៊ាង សុល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យជនណាម្នាក់បំពានដោយខុសច្បាប់ទាំងងងើល ទៅលើធនធានធម្មជាតិរបស់ខ្មែរ ដែលការពារសម្រាប់កូនចៅជំនាន់ក្រោយបានឡើយ ហើយជនក៏ដោយត្រូវមានទោសសម្រាប់ការប្រព្រឹត្តខុសច្បាប់ ។
នៅថ្ងៃទី ២២ ខែមីនា មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានសហការជាមួយមន្ត្រីឧទ្យានុរក្សខេត្តព្រះសីហនុ និងបុគ្គលិកក្រុមហ៊ុន A2A បានចុះល្បាតដល់ចំណុចអូរវល្លិរមៀតនិយាមកា 391985 1251717 ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានប្រទះឃើញខ្សែអន្ទាក់ដែលជនល្មើសដាក់គោល បំណងយកសត្វព្រៃចំនួន ៤០ អន្ទាក់ ជាលទ្ធផលក្រុមការងារបានដោះអន្ទាក់ទាំងអស់នោះមករក្សាទុកបណ្ដោះអាសន្ននៅក្រុមហ៊ុននៅក្រុមហ៊ុន A2A និងកំពុងស្រាវជ្រាវរកជនដែលប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ។