កម្លាំងមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក អ៊ុ ប៉ុណ្ណារ៉ា អនុប្រធានមន្ទីរ និងលោក អែម វណ្ណប្រណិត ប្រធានការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅថ្ងៃទី ២៧ មីនា ចុះល្បាតការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ដោយបានចាប់ឃាត់វត្ថុតាងបទល្មើសមានដូចជា ៖
-ទូកឈើចំនួន ១១ គ្រឿង
-ទូកស្មាច់ចំនួន ២ គ្រឿង
-និងលបស្បៃម៉ុងចំនួន០៦មាត់ នៅចំណុចបឹងកាដេរ ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងអំឡុងពេលប្រតិបត្តិការនេះពុំមានជនណាម្នាក់ចេញមុខមកធានាអះអាងថាវត្ថុតាំងខាងលើជារបស់ខ្លួនឡើយ ។ ដោយពិនិត្យឃើញថា បទល្មើសខាងលើគ្មានអ្នកទទួលខុសត្រូវ និងជាអំពើល្មើសច្បាប់ ក្រុមការងារបាននាំយកវត្ថុតាងខាងលើមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនិតិវិធី ៕