អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានមានភារកិច្ចជំរុញស្តារគម្របព្រៃឈើ ឱ្យបាន ៦០% នៅឆ្នាំ២០៥០ ។ ស្របពេលជាមួយការរចង្អុលបង្ហាញរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយកន្លងមក ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ហើយផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានធ្វើការបង្ក្រាបយកមកវិញជាបន្តបន្ទាប់។
ដោយហេតុនេះហើយ ទើបធ្វើឲ្យក្រសួងបរិស្ថានមានលទ្ធភាពរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញឱ្យបានសមស្របតាមសមត្ថភាព និងរដូវកាល ដូចដែលបានដាក់ផែនការថ្មីៗនេះដែរថា នឹងដាំកូនឈើឲ្យបាន ១ លានដើមក្នុងមួយឆ្នាំ ២០២៤ នេះ ។
ក្រសួងបរិស្ថាន ក៏បានស្នើអាជ្ញាធររាជធានី-ខេត្តទាំងអស់ ចាត់តាំងកម្លាំងជំនាញក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្តធ្វើ «បច្ចុប្បន្នភាពផ្ទៃដីដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាប» យកមកវិញ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសាមី រួចបញ្ជូនមកក្រសួងបរិស្ថានឱ្យបានចាប់រហ័ស ៕