ថ្ងៃទី ៧ មេសា លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីដែនជំរកសត្វព្រៃព្រៃឡង់ អមដំណើរជាមួយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី និងមានការចូលរួម ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យទីតាំងកាប់រុករានទន្រ្ទានដីព្រៃនៅក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង អតីតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជុំវិញតំបន់ភ្នុំក្រឡាពស់ ភូមិសាស្រ្តស្រុកសេសានខេត្តស្ទឹងត្រែង ដល់ចំណុចសារ៉ាវ(វិហារខ្មែរឥស្លាម)ប្រទះឃើញទីតាំងការនប់រានដីព្រៃ សងខាងផ្លូវអស់ជាច្រើនហិកតា ៕