ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ប្រចាំការស្នាក់ការរងច្រកចង្អៀត បានចុះល្បាតរយ:ពេលវែងចំនួន ០៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ នាខែឆ្នាំដដែល ទទួលបានលទ្ធផលដូចខាងក្រោម៖
+ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ភូមិសាស្រ្ត ទំនប់ដូនទ្រី និយាមកា 0313199-1386798 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដកហូតរណាយន្តតូចចំនួន ០១គ្រឿង ។
+ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ភូមិសាស្រ្ត ទ្រនាប់ម្លូរ និយាមកា 0309682-1388326 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដកហូតរណាយន្តតូចចំនួន ០១គ្រឿង ។
+ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ភូមិសាស្រ្ត ច្រកប្ញស្សី និយាមកា 0310567-1391145 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង:
-ដកហូតរណាយន្តតូចចំនួន ០១គ្រឿង
-កាំភ្លើងកែច្នៃ(ប្រភេទស្នប់)ចំនួន ០១ដើម ។
+ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ភូមិសាស្រ្ត ឆ្នាល់មាន់ និយាមកា 0310479-1340746 ស្ថិតក្នុងភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង:
-ដកហូតរណាយន្តតូចចំនួន ០២គ្រឿង
-កាំភ្លើងកែច្នៃ(ប្រភេទស្នប់)ចំនួន ០១ដើម (វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ៕