លោកប្រធានការិយាល័យបានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន ១៣នាក់ចូលរួមសម្របសម្រួលផ្លូវ និងការពារសុវត្ថិភាព ជូនក្រុមការងារក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន ក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន គោលបំណងដំណើរទស្សនកិច្ចសិក្សា ទីតាំងគោលដៅកម្សាន្តបៃតងកម្ពុជា និងថតផលិតវីដេអូរឯកសារផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍ នៅក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ៕