តាមសេចក្តីរាយការណ៍ពីមន្ទីរបរិស្ថានខេត្តពោធិសាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអនុគណ:កម្មការថ្នាក់ខេត្តក្រុមទី៣ ដឹកដោយលោក សុខ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលស្រុកវាលវែង ជាអនុប្រធានអនុក្រុមការងារទី៣ តំណាង ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានអនុគណ:កម្មការក្រុមការងារទី៣ បានដឹកនាំក្រុមការងារអនុគណៈកម្មការចុះប្រតិបត្តិការការងារ នៅចំណុចជើងភ្នំក្រឡឹង ត្រង់លេខនិយាមកា277507,1361621ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រទះឃើញ ជនសង្ស័យធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់ស្មៅពេលក្រុមការងារទៅដល់ជនសង្ស័យបានទម្លាក់ធុងបាញ់ថ្នាំចោលរត់គេចខ្លួនបានបន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុមាន ម៉ូតូម៉ាក វ៉េវ ចំនួន ១គ្រឿង និងម៉ាស៊ីនបាញ់ថ្នាំ ចំនួន ១គ្រឿង។
វត្ថុតាងទាំងអស់ខាងលើបានដកហូតយកមកទុកក្រោមការគ្រប់គ្រងរបស់ក្រុមការងារអនុគណៈកម្មការ ៕