ដែនជម្រកសត្វព្រៃបឹងពែរ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ លោក នុប ឆាយ៉ា អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្រុមការងារចុះល្បាតដល់តំបន់អូរសងក្រូចចំណុច UTM(572927-1422397)(573589-1420319)(573972-1420041)(574298-1420489)(574622-1420824)(574102-1420028)(573630-1420079) បានផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ០៣០៣សជណ.បស្ថ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៤ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការ ដុត ឬការឈូសឆាយដីព្រៃខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ។
ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យបញ្ឈប់សកម្មភាពត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ចំនួន៤កន្លែង និងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អូរឃ្មងចំនួន ២២គ្រួសារ ស្មើនឹង៨១នាក់ ស្រី៣៧នាក់ ៕