ទីស្នាក់ការ ឧទ្យានជាតិ វីរៈជ័យស្រុកតាវែង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ ទីស្នាក់ការរងអូរកាញូ បានសហការជាមួយអាជ្ញាធរឃុំតាវែងក្រោម ធ្វើការចុះល្បាតត្រួតពិនិត្យការកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិត្រង់ចំណុចវាលតាវ៉ង ត្រពាំងប៉ុម អូរតាងឹល ស្ថិតនៅភូមិវៀងចាន់ ឃុំវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី។ ជាលទ្ធផល ៖ ក្រុមងារបានឃើញមានការកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន ០៦ទីតាំង រួមមាន:
-ទីតាំង ទី០១ ត្រង់និយាមកាលេខ (៧២៨៧៦៣-១៥៦០៦៦៩) មានទំហំសរុបចំនួន៦.៤០ហិកតា ជាដីដាំដំណាំចន្ទី មានទំហំចំនួន ៤.១៣ហិកតា និងដីកាប់ពង្រីកថ្មីចំនួន ២.២៧ហិកតា ។
-ទីតាំង ទី០២ ត្រង់និយាមកាលេខ (៧២៩១៦៧-១៥៦១១៧១) មានទំហំសរុបចំនួន២.៣៧ហិកតា ជាដីកាប់ពង្រីកថ្មី ។
-ទីតាំង ទី០៣ ត្រង់និយាមកាលេខ (៧២៩៥២៧-១៥៦១៦០៧) មានទំហំចំនួន០.៧៨ហិកតា ជាដីកាប់ពង្រីកថ្មី។
-ទីតាំង ទី០៤ ត្រង់និយាមកាលេខ (៧៣០០៩៣-១៥៦១៨៧៦) មានទំហំសរុបចំនួន២.០៣ហិកតា ជាដីកាប់ពង្រីកថ្មី ។
-ទីតាំង ទី០៥ ត្រង់និយាមកាលេខ (៧២៩៩៦៩-១៥៦២៤៣៧) មានទំហំសរុបចំនួន២.៦៥ហិកតា ជាដីកាប់រានចាស់មានទំហំចំនួន១.៣៥ហិកតា ដីកាប់ពង្រីកថ្មីមានចំនួន១.៣០ហិកតា។
-ទីតាំង ទី០៦ ត្រង់និយាមកាលេខ (៧២៨៩៤០-១៥៦០១៨៣) មានទំហំសរុបចំនួន៣.៤៧ហិកតា ជាដីកាប់រានចាស់មានចំនួន២.៤៧ និងដីកាប់ពង្រីកថ្មីមានចំនួន ០១ហិកតា ។
ចំពោះករណីខាងលើនេះក្រុមការងារនឹងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕