ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤លោក គ្រឿង ជុំ ប្រធានស្នាក់ការឧទ្យានជាតិវិរ:ជ័យ និង លោក គ្រី ស៊ីថុន មន្រ្តីដែនជម្រកសត្វព្រៃ ព្រៃឡង់ បានសហការជាមួយកម្លាំងក្រុមការងារដឹកនាំដោយលោកទេព សាមិត្ត ស្នងការរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោកអភិបាលរងស្រុកសេសាន កម្លាំអធិការស្រុក កម្លាំងប៉ុស្ថិ៍នគរបាលស្រុក លោកមេភូមិ កម្លាំងប្រជាការពារ ល្បាតចាប់ពីចំណុចកាកាលចូលតាមផ្លូវបំបែកជោគជ័យ១រហូតដល់ចំណុចសារ៉ាវសម្រាកហូបបាយថ្ងៃត្រង់ រួចបន្តល្បាតដោយថ្មើរជើងដល់ចំណុចថ្មបាក់ដែលមាននិយាមកា(658385-1528539)បានជួបដានជើងសត្វទន្សោងចំនួន០១ហ្វូងប្រហែល៦ទៅ៧ក្បាល ក្រៅពីនេះពុំមានអ្វីគួអោយកត់សម្គាល់នោះទេ ៕