ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៧ ក្រុមការងារការិយាល័យគាំពារបរិស្ថានដឹកនាំដោយលោក ផាត់ តេង ប្រធានការិយាល័យ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកទឹកឈូ និងរដ្ឋបាលឃុំត្រពាំងព្រីង ចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងលើសំណើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក មួង គន្ធា ស្ថិតនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ ជាលទ្ធផល ក្រុមការងារពុំយល់ទាស់លើសំណើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ៕