នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក ផឹត វណ្ណ: ប្រធានស្នាក់ការស្រែវាល បានដឹកនាំមន្រ្តីស្នាក់ការរងដំណាក់លួង ចំនួន០២រូប ចុះល្បាត អង្កេត តាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ភូមិសាស្រ្តខេត្តព្រះវិហារ។
ជាលទ្ធផលទទួលបាន :
+នៅចំនុច អូរតាងួន ត្រង់ចំនុចនិយាមការលេខ(៥៥៣២១៥-១៤៩0៥៣៣) បានប្រទះឃើញអន្ទាក់សត្វធ្វើពីហ្វ្រាំងម៉ូតូចំនួន ៧ខ្សែរដែលលាក់ទុកក្នុងខ្ទម។
+នៅចំនុច អូរតាសិត ត្រង់ចំនុចនិយាមការលេខ(៥៥២៤៩២-១៤៩៣៨៣៨)បានជួបករណីអារឈើមួយកន្លែងដែលជនសង្ស័យបានដឹងខ្លួនមុន រួចរត់គេចខ្លួនចូលព្រៃបាត់ពេលក្រុមការងារទៅដល់ ដោយបន្សល់ទុកនូវរណារយន្តចំនួន០១គ្រឿង(ពណ៌ទឹកក្រូច គ្មានលេខ)។
ទីតាំងទាំងពីរខាងលើស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មាស្រុកជ័យសែន ខេត្តព្រះវិហារ។
+វត្ថុតាងរណាយន្ត០១គ្រឿងនឹងអន្ទ្រាក់ចំនួន០៧ខ្សែត្រូវបានយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕