ថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បានចុះបង្រ្កាបករណីង្ក្រាបការកាប់ទន្ទ្រានដីព្រៃ យកដីព្រៃធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចUTM ៦២៧៦៥៣-១៤៦៧៨២៣ (មានផ្ទៃដីសរុបចំនួន៣៣,៨១ ហិតា)នៅចំណុចដីសហគមន៍ភ្នំសេះ ភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
+លទ្ធផល បានដកហូតវត្ថុតាំងរួមមាន :
– ចបកាប់ចំនួន ៦ ដើម
– កាំបិតចំនួន ១៦ ដើម
– ដុតរោងប្រក់តង់ចំនួន៦រោង
– ធុងបាញ់ស្មៅចំនួន៤គ្រឿង
– ម៉ាស៊ីនកាត់ស្មៅចំនួន១គ្រឿង
-កូនកៅស៊ូដុតបំផ្លាញចោល
ចំនួន២៣០ដើម
– ដុតដើមដំឡូងមីចំនួន១០ជុង
– គោយន្តកន្ត្រៃ១គ្រឿងម៉ាក់ Z.T
១៤០ មានរម៉កសណ្ដោង
– រណាយន្តចំនួន២គ្រឿង
– ម៉ាស៊ីនខួងដីចំនួន១គ្រឿង
– ម៉ូតូចំនួន៥គ្រឿង ហុងដាឌ្រីម១គ្រឿងពណ៌ក្រហមពាក់ផ្លាកលេខ ភ្មំពេញ១BH ៤៦៩៦ ស៊េរី ឆ្នាំ២០១២ , វ៉េវអាវហ្វាចំនួន៤គ្រឿងមានផ្លាកលេខ ១គ្រឿង ក្រចេះ ១D៧៤៦៨ គ្មានផ្លាកលេខ៣គ្រឿង។
+ បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការដែលជម្រកសត្វព្រៃសំបូរ ដើម្បីចាត់ការបន្តស្រាវជ្រាវតាមនីតិវិធី ៕