នៅថ្ងៃទី ១៦ មិថុនា កម្លាំងមន្រ្តីឧទ្យានុរក្សក្រុមទី០២ ប្រចាំការស្នាក់ការធំ ដោយបានទទួលបទបញ្ជាពីលោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានអោយកម្លាំងមន្រ្តីឧទ្យានុរក្ស ចុះមើលទីតាំងរានដីចំនួន ០១កន្លែង នៅត្រង់ចំណុចភូមិសាស្រ្ត អូរលូដាច់ និយាមកា 0271454-1388246 ជាក់ស្ដែងពេលកម្លាំងមន្រ្តីឧទ្យានុរក្ស ចុះទៅដល់ទីតាំង ករណីរានដីចំនួន ០១កន្លែងនោះ ឃើញមានការភ្ជួរដី និងពូនរោងដាំដំឡូងរួច និងកម្លាំងមន្រ្តីឧទ្យានុរក្សយើងបានធ្វើការចុចឃ្លុំហ៊ុព័ទ្ធដីនោះដែលមានទំហំប្រមាណ 7025ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងមន្រ្តីឧទ្យានុរក្សយើងកំពុងធ្វើការស៊ើបបអង្កេតរកជនសង្ស័យ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ៕